<figure class="op-ad"> <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1847422345512013_1847422365512011&adtype=banner300x250"></iframe> </figure>
Anthrax Disease(ជម្ងឺ ឈាមខ្មៅ)
មាតិការ
I. សេចក្ដីផ្ដើម
II. ប្រវត្តិជម្ងឺ
III. ភ្នាក់ងាបង្ករជម្ងឺ
IV. ប្រព័ន្ធវិទ្យា
V. ការចម្លងជម្ងឺ
VI. រោគសញ្ញានៃជម្ងឺ
VII. ស្លាកស្នាម
VIII. រោគវិនិច្ឆ័យ
IX. របៀបចម្លងពីមនុស្សទៅសត្វ
X. រោគសញ្ញាលើមនុស្ស
XI. វិធានការការពារ និង ព្យាបាល
XII. សេចក្ដីសន្និដ្ឋាន
I.
សេចក្តីផ្តើម
ជំងឺឈាមខ្មៅត្រូវបានគេស្គាល់តាំងពីយូរណាស់មកហើយនៅក្នុងសង្គមរបស់ក្រិករ៉ូមុំានិងហិនឌូ។ជំងឺនេះត្រូវបានចែកចេញជាច្រើនសណ្ឋានអាស្រ័យទៅនិងទ្រង់ទ្រាយនៃការចំលងរោគ ដូចជាសណ្ឋានលើស្បែក(Cutaneous)ពោះវៀន(Intestinal)និងផ្លូវដង្ហើម(Respatory)។សណ្ឋានលើស្បែកកើតឡើងបន្ទាប់ពីមានការប៉ះពាល់ជាមួយនិងសត្វឈឺឬរោមនិងស្បែកសត្វដែលប្រឡាក់ប្រឡូសទៅដោយស្ព័រBacilusanthracis។សណ្ឋានផ្លូវដង្ហើមកើតឡើងដោយសារការដង្ហើbacilusanthrasis។ហើយបើសណ្ឋានពោះវៀនបណ្ដាលមកពីការបរិភោគសាច់ដែលមានមេរោគនៃជំងឺឈាមខ្មៅមេរោគនៃជំងឺឈាមខ្មៅរាយប៉ាយនៅគ្រប់ទីកន្លែងជាពិសេស
នៅលើវាលស្មៅដែលសំរាប់ចិញ្ចឹមសត្វ។ជំងឺឈាមខ្មៅជាជំងឺឆ្លងសារហាវកើតលើសត្វ គោ ក្របី
ជ្រូក សេះ ឆ្កែ ឆ្មា......និងមនុស្ស ។ ជំងឺឈាមខ្មៅ បង្កដោយបាក់តេរីឈ្មោះបាក់ស៊ីលុសអង់ត្រាក់ស៊ី(Bacillus Anthraxsis)។ជំងឺឈាមខ្មៅមានលក្ខណៈជាពិសេសរាលដាលពាសពេញក្នុងខ្លួននិងធ្វើឲ្យសត្វងាប់យ៉ាងឆាប់រហ័សដោយមានឈាមហូរចេញតាមរន្ធធម្មជាតិ
ដូចជា ៖ រន្ធញើស រន្ធច្រមុះ រន្ធគូទ តាមមាត់ ។ល។និងអាចបណ្តាលឲ្យមនុស្សស្លាប់។
II.
ប្រវត្តិជំងឺ
Anthraxគឺជាប្រភេទជំងឺឆ្លងដែលគ្រោះថ្នាក់បំផុត ដែលត្រូវបានគេជួបប្រទះនៅតំបន់មួយចំនួនទូទាំងពិភពលោក។ ឈ្មោះជាភាសារអង់គ្លេស ( anthrax) មកពីភាសារក្រិច ដែលមានន័យថាធ្យូងថ្anthraxមានប្រភពដើមនៅប្រទេសអេហ្សីបតំបន់ទន្លេអឺប្រា។អ្នកប្រាជ្ញអេហ្សីបបានចាត់ទុកanthraxជាជំងឺដែលបង្កក្រោះកាចទាំង១០ដែលធ្លាប់កើតនៅអេហ្សីប ហើយ Anthrax ជាជំងឺទី៥ផងដែរ វាជាជំងឺដែលប៉ះពាល់ដល់ សេះ គោ ចៀមរួមទាំងអូដ្ឋ …។ វាជាញឹកញាប់ ច្រើនជួបប្រទះនៅតំបន់អឺរុបខាងលិច សហរដ្ឋអាមេរិក ហើយក៏ត្រូវបានរកឃើញនៅក្នុងសត្វក្នុងភូមិភាគខាងត្បូង និងភូមិភាគកណ្ដាលអាមេរិក អាស៊ី និងអាហ្រ្វីកផងដែរ។ ឆ្នាំ1875លោកRobertKochជាគ្រូពេត្យអាឡឺម៉ង់ដម្បូង ដែលកំណត់អត្តសញ្ញាណជំងឺ និងមេរោគដែលបង្កអោយកើតជំងឺ Anthrax គាត់បានរកឃើញវដ្តជីវិត Bacillus
anthrax និងមធ្យោបាយនៃការចំលងជំងឺ។ បទពិសោធន៍របស់គាត់មិនត្រឹមតែជួយបង្កើតការយល់ដឹងពីជំងឺ
anthrax
ប៉ុន្តែថែមទាំងជួយបំភ្លឺអំពីតួនាទីរបស់អតិសុខុមប្រាណដែលបង្កជំងឺផ្សេងៗ ដូចជាជំងឺ ក្អករបេង អាស្នរោគ តេតាណុសជាដើម ហើយលោកបានឈ្នះពានរង្វាន់ ណូបែលឆ្នាំ 1905។ នៅសតវត្ស19 anthrax បានចោទជាបញ្ហាប្រឈមដ៏ធំមួយ ក្នុងប្រទេសបារាំងដែលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច
សត្វសេះ
សត្វគោ សត្វចៀម និង សត្វពពែ
ត្រូវបានងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ នៅថ្ងៃ ទី២ មេសាឆ្នាំ១៩៧៩anthraxបានរាត្បាត នៅសហភាពសូវៀត ក្នុងអំឡុងពេលសង្រាមត្រជាក់ ៩៤នាក់ត្រូវបានឆ្លងមេរោគ ៦៤នាក់ត្រូវបានស្លាប់ ការផ្ទុះនេះបានបង្កឡើងដោយសារ សូវៀតបានយកបាក់តេរីដែលបង្កអោយកើតជំងឺ anthrax (Bacillusanthracis) នេះទៅសាកបង្កើតជាអាវុធជីវសាស្រ្ត ពេលនោះក៏ត្រូវបានសាយភាយចេញមកខាងក្រៅរោងចក្រ
ដែលធ្វើអោយមនុស្សនៅជុំវិញនោះឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះ។
នៅសហរដ្ឋអាមេរិកអត្រាស្លាប់ជាមធ្យមប្រចាំឆ្នាំ៥នាក់ ក្នុងអំឡុងឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៩ បានសំលាប់មនុស្សអស់២៥៦នាក់។
III. ភ្នាក់ងារបង្កជំងឺ
ជំងឺឈាមខ្មៅAnthrax បង្កឡើងដោយបាក់តេរី Bacillus anthracic
ក្រាមវិជ្ជមាន(+)
IV.
ប្រព័ន្ធវិទ្យា
Domain
:
Bacteria
Phylum
:
Firmicutes
Class
:
Bacilli
Order
:
Bacillales
Family
:
Bacillaceae
Genus
:
Bacillus
Species
:
B. anthracis ។
វដ្តជីវិត Bacillus
anthracis ( spores)
Sporesគឺវាធន់នឹងមជ្ឍដ្ឋានគ្រប់បែបយ៉ាង ហើយវាអាចរស់ខាងក្រៅសារពាង្គកាយសត្វ ច្រើនជាង 50ឆ្នាំ រស់នៅក្នុងដី ក្នុងទឹក ធន់នឹងអាកាសធាតុ។ ការផ្ទុះជំងឺ ឬការឆ្លងជំងឺកើតឡើងទាក់ទងជាមួយ តំបន់ដែលមានភ្នាក់ងារបង្កជំងឺ ឬតំបន់ដែលធ្លាប់ផ្ទុះជំងឺ សត្វត្រូវបានស៊ីចូលនូវចំណីដែលមានផ្ទុកស្ព័រ ផឹក ដែលមានផ្ទុកស្ព័រ ឬសត្វមានដំបៅ របួសទៅប៉ះកន្លែងដែលមានស្ព័រជាប្រភពនៃការចំលងដ៏សារហាវ ។ ចំពោះមនុស្សក៏ដូចគ្នាត្រូវបានឆ្លងដោយការ បរិភោគអាហារ សាដែលមានផ្ទុកស្ព័រ ហើយ
ចំអិនមិនបានឆ្អឹនល្អ សារពាង្គកាយដែលមានរបួស ទៅប៉ះកន្លែងដែលមានស្ព័រ។
V. ការចម្លងជំងឺ
ការចំលងជំងឺអាចកើតឡើងបានតាមរយៈកាតសំណល់បញ្ចេញដោយសត្វឈឺ
មានដូចជា លាមក ទឹកមា ត់ ទឹកនោម សាកសពសត្វដែលជំងឺឈាមខ្មៅ
និងការវះកាត់សាកសពសត្វដែលងាប់ដោយជំងឺឈាមខ្មៅ
ពីព្រោះនៅពេលដែលបាក់តេរីប៉ះខ្យល់វានឹងបង្តើតស្រោមការពារស្ព័រ។ហើយស្ព័រអាចរស់នៅក្នុងដីបានរហូតដល់២០ឆ្នាំ
។ នៅពេលដែលមនុស្ស សត្វបានទទួលស្ព័រនោះជំងឺនិងកើតឡើង។
VI. រោគសញ្ញានៃជំងឺ
សត្វឡើងកម្ដៅរហូតទៅដល់
៤១-៤២
អង្សា ធ្វើអោយរាកនិងនោមលាយឈាម ហើមលើស្មា ទ្រូង ហើយ កន្លែងដែលហើមឡើងក្ដៅ
និងមានការឈឺចាប់ ។ខាងក្នុងកន្លែងដែលហើមគ្មានហ្គាសដូច ជំងឺបូសខ្យល់ទេ
តែវាមានផ្ទុកសារធាតុរាវ ហើយកន្លែងហើមរីកធំបន្តិចម្ដងៗ
ក្រោយពីសត្វងាប់មានចេញឈាមតាមរន្ធធម្មជាតិ( ច្រមុះ មាត់ គូទ.....)ដំណក់ឈាមមិនងាយកក
ហើយសាកសពមិនរឹង។
VII. ស្លាកស្នាម
យើងមិនត្រូវវះកាត់សាកសពសត្វដែលងាប់ទេពីព្រោះឈាមរបស់សត្វដែលងាប់
នឹងសាយភាយមេរោគយ៉ាងច្រើននៅក្នុងដី។មេរោគនឹងបំលែងជាស្ព័រ
ហើយរស់នៅក្នុងដីបានជាច្រើនឆ្នាំ។
ហើយការផ្ទុះជំងឺភាគច្រើនកើតក្នុងកន្លែងដែលសត្វធ្លាប់ងាប់ដោយជំងឺនេះពីពេលមុនមក។
VIII. រោគវិនិច្ឆ័យ
ការធ្វើតេសរោគវិនិច្ឆ័យជំងឺ Anthrax
អាស្រ័យទៅលើប្រភេទជំងឺដែលបានសង្ស័យ។ ការបណ្ដុះនៃស្បែក
និងជួនកាលការធ្វើ biopsy គឺធ្វើទៅលើស្បែកដែលមានមេរោគ
។ សំណាកគឺត្រូវបានយកទៅមើលនៅក្រោម microscopies ដើម្បីស្គាល់ភិនភាគពិតប្រាកដរបស់
បាក់តេរី ។ ការពិសោធន៏ទាំងនោះមានទៅលើ ឈាម ស្បែក ខួរឆ្អឹងខ្នង
និងរំអិលក្នុងប្រដាប់ដង្ហើម។
- រោគវិនិច្ឆ័យប្រៀបធៀប
Blackleg ជំងឺបុសខ្យល់
Poisoning
Snake bite
- រោគវិនិច្ឆ័យក្រោយពេលស្លាប់
សាកសពមិនរឹង ស្អុយភ្លាម
មានបំរែបំរួលនៃការហើម និងមានស្លាកស្នាមក្រហមនៃផ្នែកមួយចំនួននៃរាងកាយ
ហូរឈាមចេញពីគ្រប់រន្ធធម្មជាតិ
ផាលរីកធំឡើងខ្មៅ
ឈាមមិនកក
កូនកណ្ដុរ ទឹករងៃហើមហើយមានចំណិចក្រហមៗ
ចំពោះជ្រូក បំពង់ក ផ្នែកបំពង់សំលេងហើមនៅក្នុងtonsil ស្ទះនិងមានចំណុចក្រហមៗ នៅក្នុងពោះវៀនហើមមានចំណុចក្រហមៗនិង
មានការបំផ្លាញយ៉ាងធ្ងន់ធ្ងរ
IX. របៀបចម្លងពីសត្វទៅមនុស្ស
ចំពោះមនុស្សវិញ
គឺការឆ្លងជំងឺតាមរយៈការបរិភោគសាច់សត្វឈឺដែលមានជំងឺឈាមខ្មៅ ឬ មុខរបួស និង
ប៉ះពាល់សត្វឈឺ ហើយការចំលងកើតឡើងតាមលក្ខណៈ
៣យ៉ាង គឺ-
តាមស្បែក ៖
បាក់តេរីចូលតាមរយៈមុខរបួស
តាមផ្លូវដង្ហើម ៖
បាក់តេរីចូលតាមច្រមុះ ហើយទៅដល់សួត
តាមមាត់
៖ បាក់តេរីចូលតាមការបរិភោគសាច់ទៅដល់ក្រពះពោះវៀន។
X.. រោគសញ្ញានៅលើមនុស្ស
ស្លាប់ដោយសារជាតិពុលក្នុងឈាម
ហើយនៅក្នុងឈាមនិងរាលដាលពេញរាងកាយ។ស្លាប់ភ្លាមៗ
ដោយគ្មានរោគសញ្ញាក្នុងករណីស្រួចស្រាវខ្លាំង គ្រាន់តែមានការគ្រុនមុនពេលស្លាប់។
គឺគ្រុនក្ដៅខ្លាំង នៅលើស្បែក ឃើញមានពកឡើងក្រហម ក្រោយមករីកធំ
និងហើមធំមនុស្សអាចស្លាប់ពី ១-២ថ្ងៃ បន្ទាប់ ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា ។
XI. . វិធានការការពារ
និង ព្យាបាល
១.វិធានការការពារ
យើងត្រូវចៀសវាងកុំវះកាត់សាកសពសត្វឬបរិភោគសាច់សត្វដែលងាប់ភ្លាមៗដោយជំងឺឆ្លង។ពេលបាក់តេរីចូលតាមផ្លូវដកដង្ហើមវាចូលទៅក្នុងសួតវាចាប់បង្កជំងឺនៅសួតពិបាកដកដង្ហើមនិងមានហូរឈាមក្នុងសួតរហូតដល់ស្លាប់
។
មិនត្រូវលក់ដាច់ខាត សាច់សត្វកើតជំងឺឈាមខ្មៅ
ព្រោះវាអាចបណ្ដាលអោយមនុស្សដែលបរិភោគមានគ្រោះថ្នាក់ដល់ស្លាប់។
២.ការព្យាបាល
ការព្យាបាលមានប្រសិទ្ធភាព
លុះត្រាព្យាបាលទាន់ពេលវេលា គឺចាប់ផ្ដើមនៅពេលចេញរោគសញ្ញាដំបូង
អាចប្រើថ្នាំ
៖ ប៉េនីស៊ីលីន អាល់ពីប៉ែន សូតាប៉ែន ស្ត្រិបតាប៉ែន ។ល។
XII. សេចក្តីសន្និដ្ឋាន
ឯកសារយោង
·
ឈ្មោះ លន់ ឆុន
(ការិយាល័យ បសុព្យាបាល ខេត្ត កំពង់ឆ្នាំង )
·
ឈ្មោះ ស៊ឹម
សិទ្ធ (ការសិក្សាអំពីការាតត្បាតនៃជំងឺឈាមខ្មៅនៅប្រទេសកម្ពុជា)
·
សាស្ត្រាចារ្យបណ្ឌិតមាសសុទ្ធី(ស្តង់ដានៃការធ្វើរោគវិនិច្ឆ័យជំងឺសត្វ
No comments:
Post a Comment